អាជ្ញាធរ ស្នើឱ្យម្ចាស់អាជីវកម្មចុងភៅ អគារ កុំកាត់លុយម្ចាស់ដើមការ ខណៈពួកគាត់បានសម្រេចចិត្តពន្យារពេលថ្ងៃរៀបការ ទាំងលំបាក

1


ភ្នំពេញ៖ ដោយឃើញថា ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ អាចនឹងកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជា, អាជ្ញាធររាជធានីភ្នំពេញ បានស្នើឱ្យមានការយោគយល់ និងអធ្យាស្រ័យគ្នាក្នុងកាលៈទេសៈមួយនេះ។

ក្នុងពេលកន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលលគ្រោងរៀបចំពិធីជប់លៀង មង្គលការ ពិធីបុណ្យ និងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធីវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែង មានម្ចាស់ការជាច្រើន បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ពីការសម្រេចចិត្តផ្អាកពិធីថ្ងៃពិសេសរបស់ពួកគាត់ ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ១៩។ ខណៈនេះ មានអនាគតស្វាមីភរិយាជាច្រើន បានប្រកាសពន្យារពេលពិធីមង្គលការជាបន្តបន្ទាប់ ដែលទាំងនេះ បានបង្ហាញឱ្យឃើញពីការចូលរួមចំណែកក្នុងការទប់ស្កាតវីរុសកូវីដ១៩៕



ប្រភពដើម