អាសន្នធំ! នាយករដ្ឋមន្ត្រីថៃ សម្រេចគ្រាអាសន្ន ដោយសារជំងឺកូវីដ១៩ រាតត្បាតថៃកាន់តែសាហាវ

1



បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃ នឹងត្រូវដាក់នៅក្នុងគ្រាអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ស្របពេលប្រទេសនេះ បានរកឃើញករណីឆ្លងជាង ៨០០ និងស្លាប់ ៤នាក់ គិតត្រឹមថ្ងៃអង្គារ ទី២៤ ខែមីនា។ វិធានការនេះ នឹងអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០តទៅ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

តាមព្រះរាជក្រឹត្យថៃ ការដាក់ប្រទេសក្នុងគ្រាអាសន្ន ផ្ដល់អំណាចដល់នាយករដ្ឋមន្ត្រី នៅក្នុងការសម្រេចចិត្តអនុវត្តគោលនយោបាយ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩ ហើយនាយករដ្ឋមន្ត្រី អាចបញ្ជាទៅលើមជ្ឈមណ្ឌលដំណោះស្រាយគ្រាអាសន្នថៃ ដែលមជ្ឈមណ្ឌលនេះដែរ នឹងត្រូវតាមដានស្ថានភាពទូទាំងប្រទេស និងចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីបង្ការ និងទប់ស្កាត់។

ព្រះរាជក្រឹត្យថៃ ឆ្នាំ២០០៥ បានបន្តថា អាជ្ញាធរ អាចបិទទីតាំងណាមួយដោយគ្មានដីកាពីតុលាការ ហាមប្រជាជនចេញក្រៅផ្ទះ និងដាក់បម្រាមចំពោះការធ្វើដំណើរ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ អាចបិទនូវការចេញផ្សាយរបស់សារព័ត៌មាន ក្នុងករណីចាំបាច់ណាមួយ៕



ប្រភពដើម