អ្នកជំនាញ​បង្ហាញ​ពី​វិធី​សាស្រ្ត​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​ទទួលជោគជ័យ​ – Cambodia Property News

14


ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ មនុស្ស​ម្នា​ក់ៗ​មាន​ភាព​ជោគជ័យ​ និង​ស្វែងរក​វិធី​សាស្រ្ត​ដើម្បី​ជោគជ័យ​ក្នុង​ជីវិ​តខុស​ៗគ្នា​ ប៉ុន្តែ​លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ដែល​បាន​និង​កំពុង​វិនិយោគ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ នៅ​ខេត្តសៀមរាប​លើ​ផ្ទៃដី​រាប់​រយ​ហិ​កតា​ បាន​បង្ហាញ​ពី​វិធី​សាស្រ្ត​កំណត់​ភាព​ជោគជ័យ​ដោយឡែក​របស់​ខ្លួន​ផង​ដែរ​។

លោក​សាស្រ្តា​ចារ្យ​បាន​សរសេរ​លើ​ទំព័រ​បណ្តាញ​ ទំនាក់ទំនង​សង្គម​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី២៥​ មិនា​កន្លងមក​ថា​ វិធី​សាស្រ្ត​ធ្វើ​ឱ្យ​គម្រោង​ជោគជ័យ​មាន​ច្រើន​ ដោយ​អ្នកខ្លះ​ជោគជ័យ​ដោយ​ ១.ប្រើ​ទឹកលុយ​ ២.ប្រើអំណាច​ ៣.ប្រើ​ទំនាក់ទំនង​ ៤.ប្រើ​គំនិត​ ៥.និង​ប្រើ​បទ​ពិសោធ​ន៏​ជាក់ស្តែង​មក​អនុវត្ត​ (ធ្វើការ​ឱ្យ​គេ​សិន​)។

លោក​បន្ត​ថា​ “ចំពោះ​ខ្ញុំ​ គ្រប់​គម្រោង​ដែល​ជោគជ័យ​របស់ខ្ញុំ​ គឺ​មានតែ​បី​ចំណុច​ទេ​ គឺ​ ប្រើ​គំនិត​ ប្រើ​ទំនាក់ទំនង​ និង​ប្រើ​បទ​ពិសោធ​ន៏​ជោគជ័យ​ជាក់ស្តែង​ ដែល​ធ្លាប់​ស៊ីឈ្នួល​ បម្រើ​ការ​ឱ្យ​គេ​ យក​បទ​ពិសោធ​ន៏​ចេះ​ដឹង​ពោ​ពេញ​ទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​ (High​ Confident​) ជាមួយ​ការ​ព្យាយាម​តស៊ូ​ និង​អត់ធ្មត់​ ប្រកបដោយ​ភាព​ស្មោះត្រង់​ និង​គុណធម៌​ មក​អនុវត្ត​លើ​គម្រោង​ខ្លួនឯង​”។

លោក​បន្ត​ថា​ “កុំ​ភ័យខ្លាច​ «ក្រ​» ពេក​ ធ្វើ​ឱ្យ​បាន​ចំណុច​ទី៣​ ទី៤​ និង​ទី៥​ ដើរ​ឱ្យ​ត្រូវ​វិធី​ «មាន​» នឹង​កើតឡើង​ឯង​។ ក្មេង​បច្ចុប្បន្ន​ចង់​មាន​ឆាប់​ដោយ​មិន​ចាំបាច់​ប្រឹង​មិនជា​ការ​ល្អ​ទេ​ រកបាន​ឆាប់​ចាយ​អស់​ទៅវិញ​ក៏​លឿន​ដែរ​។ កំ​រក្លាយ​ជា​អ្នកមាន​ទ្រព្យ​ក្នុង​អាយុ​ក្រោម៤០ណាស់​ អ្នកមាន​ក្រោម​អាយុ៤០​ ច្រើនតែ​មាន​ដោយ​ទ្រព្យ​ មាន​ដោយ​កេរ្តិ៍​ បើ​មាន​ដោយ​ប្រាជ្ញា​ មាន​ដោយ​ញើស​ឈាម​ គឺ​ចាប់ពី​អាយុ​ខ្ទង់៤០ឡើង​ទៅវិញ​ទេ​ មាន​ខ្លាំង​គឺ​អាយុ​ខ្ទង់៥០​ និង​មាន​សល់​លុយ​ប្រាក់​សេដ្ឋី​ គឺ​អាយុ​ខ្ទង់៦០ឡើង​ទៅ​”។

លោក​សាស្រ្តា​ចារ្យ​ ទួស​ សា​ភឿន​ ដែល​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​ សាកល្បង​ធ្វើតាម​ខ្ញុំ​ទៅ​ប្អូន​ស្ថាបត្យករ​ និង​វិស្វករ​ទាំងអស់គ្នា​ សន្សំ​គំនិត​ បង្កើត​ភាព​អស្ចារ្យ​សម្រាប់​ខ្លួនឯង​ក្នុង​អាយុ៤០ឡើង​៕

ចំនួនអ្នកអាន: 165

មុន

ដឹងទេថា ខ័…

បន្ទាប់

ដំណឹងល្អ…