អ្នកដំណើរមួយក្រុម បង្កភាពភ្ញាក់ផ្អើលនៅព្រលានយន្តហោះ ដោយស្លៀកពាក់ជិតដូចគ្រូពេទ្យ ព្រោះខ្លាចកូវីឌ១៩

4


ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើអ្នកទេសចរ និងជនជាតិខ្មែរ ដែលបច្ចុប្បន្នមានរកឃើញអ្នកផ្ទុកចំនួន ៩៦ នាក់ ក្នុងជាសះស្បើយចំនួន ១០នាក់។ កម្ពុជា មិនទាន់រកឃើញករណីឆ្លងក្នុងសហគមន៍ ឬក៏មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នោះទេ។

ដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ប្រជាពលរដ្ឋ បាននាំគ្នាធ្វើអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ ព្រមទាំងទៅណាមកណា តែងតែពាក់ម៉ាសការពារផងដែរ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គម នូវអ្នកដំណើរមួយក្រុម ដែលបានស្លៀកពាក់ឯកសណ្ឋានដែលប្រើប្រាស់ដោយក្រុមគ្រូពេទ្យ ដើម្បីការពារពីវីរុសកូវីដ១៩ នោឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គេមិនទាន់ដឹងទេថា មនុស្សមួយក្រុមនេះ ជាជនជាតិខ្មែរ ឬក៏ជនបរទេស។

បើតាមរូបថត ពួកគាត់ហាក់កំពុងត្រៀមធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសណាមួយ ដែលមានការចម្លងវីរុសកូវីដ១៩ ដូច្នេះ នេះគឺជាវិធានការដើម្បីការពារខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មានប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញមតិថា ធ្វើបែបនេះជ្រុលពេកហើយ ប្រយ័ត្នលើសដើមវិញណា។ យ៉ាងណាក៏ដោយ ការស្លៀកពាក់បែបនេះ ត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះ ឬយ៉ាងណា មិនមានការបញ្ជាក់នោះទេ៕



ប្រភពដើម