អ្នកនាំពាក្យរាជរដ្ឋាភិបាល​ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី – DAP News

6


ភ្នំពេញ៖​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗ
នៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

Adtag for Mobile Underlay:-

សន្និសីទនេះ មានទិសដៅគោលបំណង ដើម្បីបង្ហាញជូនសាធារណជនឱ្យបានដឹង និងបានយល់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចបម្រើរាស្ត្រ ឈានទៅការទាញយកបាននូវការជឿទុកចិត្ត និងចូលរួមគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះសន្និសីទសារព័ត៌មាន ក៏មានបំណងបញ្ជាក់ជូន សាធារណជនឱ្យបានជ្រាបច្បាស់ ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។

វាគ្មិនអញ្ជើញចូលរួម ក្នុងសន្និសិទនេះរួមមាន៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ ៕

ដោយ៖ អេង ប៊ូឆេង