Sweet ណាស់ ក្នុងថ្ងៃ Anniversary ជី ដេវីត ស្រាប់តែទិញកាដូមួយនេះជូន ទេព បូព្រឹក្ស ធ្វើឲ្យនាងរំភើបរហូតដល់ស្រក់ទឹកភ្នែក…(មានវិដេអូ)

1


ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា លោក ជី ដេវីត និង កញ្ញា ទេព បូព្រឹក្ស ពួកគេទាំងពីរនាក់គឺជាតារាចម្រៀងដែលកំពុងតែមានភាពលេចធ្លោខ្លាំងបំផុតនៅក្នុងវិស័យសិល្បះស្រុកខ្មែរ បើទោះបីជាបច្ចុប្បន្នអ្នកទាំងពីរបានចាកចេញពីផលិតកម្មធំមួយនៅក្នុងប្រទេសកម្ពុជាដែលខ្លួនធ្លាប់ជ្រកកោនក៏ដោយ ។


យ៉ាងណាមិញបើនិយាយពីជីវិតរបស់គូស្នេហ៍ ទេព បូព្រឹក្ស និងលោក ជី ដេវីត នៅក្នុងពេលនេះវិញឃើញថា តារាទាំងពីរនាក់នេះចូលចិត្តតុបតែងខ្លួនខ្លាំងណាស់និងចូលចិត្តចំណាយលុយទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនមានតម្លៃថ្លៃ និងម៉ាកល្បីៗ ម្យ៉ាងវិញទៀត សម្ភារៈដែលនាងចូលចិត្តទិញនោះជាប្រភេទគ្រឿងអលង្ការពេជ្រផងដែរ។

ដោយឡែកនៅថ្មីៗនេះពួកគេទាំងពីរនាក់បានធ្វើឲ្យហ្វេនៗរបស់ខ្លួនសម្តែងការរំភើបយ៉ាងខ្លាំងបន្ទាប់ពីដេវីតបានទិញជញ្ចៀនពេជ្រ ជូនទៀត ឆ្នាំ២០២០ នៅយប់នេះ ជាថ្ងៃគម្រប់ខួប៤ឆ្នាំរបស់ពួកគេ ហើយនៅក្នុងនោះដែរឃើញថាលោក ជី ដេវីត ក៏បានភ្ជាប់មកជាមួយនិសារមួយឃ្លាដ៏ផ្អែមល្ហែមជូនទៅកញ្ញា ទេព បូព្រឹក្ស ដោយមានអត្ថន័យ៉ាងដូច្នេះថា ៖ « ឆ្នាំទីបួននេះបងសុំភ្ជាប់និស្ស័យដោយជញ្ជៀននេះជាសក្សី ដោយសេចក្តីស្រលាញ់សូមអោយបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច Tep Boprekep Boprek សូមអោយចិញ្ចៀនរៀបការធំជាងនេះ» ៕ ចង់ដឹងថាអ្នកទាំងពីរនាក់នេះផ្អែមល្ហែមខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនិងរូបភាពនៅខាងក្រោម៖






ប្រភពដើម