WWF Cambodia សម្រេចចិត្តលុបចោល កម្មវិធីប្រគុំតន្ត្រីនៃទិវាមួយម៉ោងសម្រាប់ភពផែនដី

1


ក្រុមការងាររៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ (Earth Hour 2020) សូមជម្រាបជូនដំណឹងដល់អ្នកដាក់ពាក្យការងារស្ម័គ្រចិត្ត និងអ្នកគាំទ្រទិវាមួយម៉ោងសម្រាប់ភពផែនដីទាំងអស់គ្នាថា យើងខ្ញុំបានសម្រេចចិត្តលុបចោល “កម្មវិធីប្រគុំតន្ត្រីនៃទិវាមួយម៉ោងសម្រាប់ភពផែនដី” ដែលយើងបានគ្រោងធ្វើនៅថ្ងៃទី២៨ ខែមីនា ដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ (COVID-19) ក៏ដូចជាចូលរួមការពារសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជាផងដែរ។

អង្គការ WWF-កម្ពុជា និងស្ថាប័នសំខាន់ៗជាដៃគូទាំងអស់ក្នុងក្របខ័ណ្ឌកម្មវិធីទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ នៅតែបន្តការផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថលរបស់ខ្លួន ជាក់ស្តែងតាមរយៈទំព័រហ្វេសបុករបស់អង្គការ WWF-កម្ពុជា អំពីខ្លឹមសារនៃទិវាមួយម៉ោងសម្រាប់ភពផែនដី ក៏ដូចជាអត្ថន័យសំខាន់ៗអំពីសារៈសំខាន់នៃបរិស្ថាន និងធម្មជាតិក្នុងការទ្រទ្រង់ជីវិតមនុស្ស និងសត្វនៅលើភពផែនដីយើង។

ក្រុមការងាររៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដី សូមលើកទឹកចិត្តដល់អ្នកគាំទ្រទាំងអស់គ្នា ឱ្យបន្តតាមដាននិងទទួលព័ត៌មានអំពីទិវានេះ តាមរយៈប្រព័ន្ធឌីជីថលរបស់យើងរួមមានហ្វេសបុករបស់អង្គការ WWF-កម្ពុជា ហើយបន្តចូលរួមជួយផ្សព្វផ្សាយ និងចែករំលែកបន្តនូវខ្លឹមសារទាំងនោះ ឱ្យបានទូលំទូលាយនៅតាមប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន ដើម្បីនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា៕

PHOTOGRAPH FREE FOR ONE TIME USE – PRINT AND ONLINE.
EDINNBURGH, UK – 24th March 2018: Edinburgh Castle and landmarks across Scotland switch off their lights in support of Earth Hour. Hundreds of millions of people around the planet will be taking part in WWF’s Earth Hour as a symbolic show of solidarity for the planet. Pictured animal silhouettes stand at Edinburgh Castle to symbolise that climate change is effecting wildlife across the globe. (Photograph: MAVERICK PHOTO AGENCY)

ប្រភព ៖ WWF-Cambodia



ប្រភពដើម